បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹបនៅទីក្រុងឡុងដ៍មួយនេះបានធ្វើការពិភាក្សាជាមួយនឹងក្លឹបភ្នាក់ងាររបស់កីឡាករ Van de Ven បន្ទាប់ពីកីឡាករមិនទទួលបានជោគជ័យនៅលីគអាឡឺម៉ង់។
ក្នុងនោះក្លឹប Spurs បានធ្វើការបញ្ជាក់ថា Van de Ven គឺជាគោលដៅរបស់ក្លឹបក្នុងការយកមកពង្រឹងនៅតំបន់ការពារ ប៉ុន្តែពួកគេត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងលោក Jurgen Klopp នៅរដូវក្តៅនេះ។ ស្របពេលនេះ Tottenham នឹងត្រូវធ្វើការសម្រេចចិត្តចំពោះកីឡាករ Edmond Tapsoba របស់ក្លឹប Bayer Leverkusen ដែលស្ថិតនៅក្នុងបញ្ជីដែលក្លឹបចង់បានផងដែរ៕
