ក្លឹបនៅលីគបារាំង ចាប់អារម្មណ៍ចង់បាន Pulisic ប៉ុន្តែត្រូវប្រជែងជាមួយក្លឹបនៅអ៊ីតាលីដ៏ទៅ ៣

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Lyon បានធ្វើការកំណត់យកកីឡាករ Pulisic របស់ក្លឹប Chelsea ជាជម្រើសអទិភាពនារដូវក្តៅនេះ ហើយក្លឹបក៏បានធ្វើការទំនាក់ទំនងទៅកាន់កីឡាករខាងលើ ទាក់ទងនឹងការផ្ទេរមួយនេះ។

ក្នុងនោះក្លឹប Lyon ត្រូវធ្វើការប្រកយតប្រជែងជាមួយនឹងក្លឹប Napoli, Juventus និង AC Milan ចំពោះការផ្ទេរយក Pulisic។

គួរបញ្ជាក់ថាកីឡាករ Pulisic មានបញ្ហាជាមួយនឹងពេលវេលាលេងក្នុងទីលាន នៅ Stamford Bridge ខណៈ Chelsea ក៏ចង់លក់គាត់ចេញ ដើម្បីធ្វើអោយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្លឹបស្ថេរភាពមកវិញ៕