បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រភពជឿជាក់គឺថាការផ្ទេរ Mason Mount អាចនឹងសម្រេចបាននៅចុងសប្តាហ៍ក្រោយ។
ក្នុងនោះក្លឹប Manchester United នឹងធ្វើការដាក់សំណើរជាថ្មីម្តងទៀត ដូចបានបញ្ជាក់ការពីម្សិលមិញ ប៉ុន្តែក៏ត្រូវការនៅដំណោះស្រាយមួយដ៏ឆាប់រហ័សផងដែរ។ ដោយមិនចង់ធ្វើការពិភាក្សាគ្នាយូរពេកនោះទេ ខណៈក្លឹប Chelsea ទាមទារតម្លៃផ្ទេរប្រមាណ ៦០-៦៥លានផោន។ ចំណែកបញ្ហាលក្ខខណ្ឌផ្ទាល់ខ្លួន ត្រូវបានព្រមព្រៀងគ្នាជាមួយកីឡាកររួចរាល់ហើយ៕