អ្នកចាំទី Guglielmo Vicario សម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹបអង់គ្លេសមួយនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Guglielmo Vicario ផ្ទេរទៅកាន់ក្លឹប Tottenham។ កិច្ចព្រមព្រៀងបានរួចរាល់ ក្រោយការដាក់សំណើរផ្ទេរទៅកាន់ក្លឹបអ៊ីតាលី ក្នុងតម្លៃ ១៩លានអឺរ៉ូ។

គួរបញ្ជាក់ថា Vicarjo បានទៅចូលរួម Spurs ក្រោយបង្ហាញទម្រង់លេងដ៏ល្អជាមួយនឹងក្លឹប Empoli។ គាត់នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៏ នៅប៉ុន្មានម៉ោងខាងមុខ ដើម្បីធ្វើការចុះហត្ថលេខាទៅលើកុងត្រាដែលមានសុពលភាពដល់ឆ្នាំ២០២៨៕