Pep សម្រេចចិត្តចេញមកប្រជែងយកកីឡាករ West Ham ម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប Manchester City បានសម្រេចចិត្តធ្វើការដាក់សំណើរផ្ទេរ Declan Rice បន្ទាប់ពីបានទំនាក់ទំនងទៅកាន់ក្លឹប West Ham កាលពីថ្ងៃសុក្រមុន។

ខាងក្លឹប Man City ក៏បានធ្វើការសាកសួរទៅកាន់កីឡាករផងដែរ ដោយ Rice ធ្វើការបើកចំហរចំពោះការផ្ទេរ ដោយពេលនេះ ការសម្រេចចិត្ត គឺអាស្រ័យទៅលើក្លឹបប៉ុណ្ណោះ។

ក្នុងនោះក្លឹប Arsenal មានផែនការក្នុងការដាក់សំណើរជាថ្មីទៀតតាំងពីសប្តាហ៍មុន៕