បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប Bournemouth បានរៀបចំកាលវិភាគក្នុងការធ្វើតេស្តសុខាសម្រាប់កីឡាករ Justin Kluivert នៅ ២៤ម៉ោងខាងមុខទៀត ប្រសិនជាវាដំណើរការតាមផែនការ នោះឯកសារនឹងត្រូវពិនិត្យ ហើយនឹងចុះហត្ថលេខាងដែរ។
តម្លៃក្នុងការផ្ទេរមួយនេះប្រមាណ ៩.៥លានផោន នឹងប្រាប់បូកបន្ថែមប្រមាណ ៨៥០០០០ផោនទៀត ជាមួយនឹងកុងត្រា ៥ឆ្នាំសម្រាប់ខ្សែប្រយុទ្ធស្លាប់សញ្ជាតិហូឡង់រូបនេះ៕