ក្រុម Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Mateo Kovacic របស់ Chelsea ក្នុងតម្លៃ ៣០លានផោន ។
គួរបញ្ជាក់ផងដែរ Kovacic គឺជាតួអង្គសំខាន់សម្រាប់ក្រុមតោខៀវចាប់តាំងពីផ្លាស់ពី Real Madrid មកចូលរួមជាមួយ Chelsea ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំកាលពីឆ្នាំ 2019 ដោយបានមកដល់ដំបូងក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករសញ្ជាតិក្រូអាតរូបនេះ នឹងចាកចេញនៅក្នុងរដូវក្ដៅ ហើយកំឡុងពេលនេះ Chelsea កំពុងតែធ្វើការដោះដូរកីឡាករ បន្ទាប់ពីការមកដល់របស់លោក Mauricio Pochettino ក្នុងនាមជាអ្នកចាត់ការទូទៅ៕