កីឡាករខ្សែការពារខាងឆ្វេង Jordi Alba ចង់ធ្វើតាមមិត្តរួមក្រុម Busquets ចាកចេញពីទឹកដី Camp Nou នៅរដូវក្តៅនេះ។
មានរបាយការណ៍ជាច្រើនបានចុះផ្សាយថា គាត់នឹងផ្លាស់ទៅចូលរួមជាមួយ Lionel Messi ម្តងទៀតនៅ Inter Miami នៃលីគកំពូលអាមេរិក MLS។
គាត់ប្រហែលជាបានយល់ព្រមលើកិច្ចសន្យាជាមួយក្រុម MLS ប៉ុន្តែគាត់ក៏មានការទាក់ទងពីក្លឹបនៅ Saudi Pro League ដែរ។ ក្លឹបជាច្រើននៅក្នុងតំបន់អឺរ៉ុប ត្រូវបានគេគិតថាបានព្យាយាមល្បួងការចុះហត្ថលេខាលើគាត់ សម្រាប់ការផ្ទេរដោយឥតគិតថ្លៃ៕