មក​ដឹង​ថា​ក្លឹ​ប Real Madrid ទិញ​នឹង​លក់​កីឡាករ​ណាខ្លះ?

0

បើ​យោង​តាម​របាយការណ៍​របស់ GOAL ដែល​បាន​ចុះ​ផ្សាយ​ពី​ការ​ផ្ទេរ​កីឡាករ​របស់ Real Madrid ដែល​បាន​សម្រេចការ​ផ្ទេរ​សម្រាប់​រដូវ​កាល 2023-2024 មាន​ដូច​ខាងក្រោម​៖

កីឡាករ​ចំណូល​ថ្មី​មាន ៣​នាក់ ក្នុង​នោះ​រួម​មាន​កីឡាករ Jude Bellingham ទិញ​មក​ពី​ក្លឹ​ប Borussia Dortmund ក្នុង​តម្លៃ 103 លាន​អឺ​រ៉ូ , កីឡាករ Fran Garcia ទិញ​មក​ពី​ក្លឹ​ប Rayo Vallecano ក្នុង​តម្លៃ 5 លាន​អឺ​រ៉ូ , កីឡាករ Joselu មក​ពី​ក្លឹ​ប Espanyol ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ។

កីឡាករ​ដែល​ចាកចេញ​មាន​ចំនួន ៤​នាក់ ក្នុង​នោះ​រួម​មាន​កីឡាករ Karim Benzema , Eden Hazard ,Mariano Diaz និង​កីឡាករ Marco Asensio ។

សម្រាប់​កីឡាករ​ដែល​ត្រលប់​មក​ពី​ការ​ខ្ចី​ជើង​វិញ​មាន​ចំនួន ៣​នាក់ ក្នុង​នោះ​រួម​មាន Brahim Diaz , Antonio Blanco និង​កីឡាករ Juanmi Latasa៕