LaLiga គឺជាលីគបាល់ទាត់ដ៏ធំបំផុតមួយក្នុងពិភពលោក ហើយនៅតែជាគោលដៅសម្រាប់កីឡាករដែលមានទេពកោសល្យល្អៗរបស់ពិភពលោក។
ទាំង Barcelona និង Real Madrid សុទ្ធតែមានកេរ្តិ៍ឈ្មោះជាអ្នកចំណាយច្រើនក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែក្រុម Atletico Madrid, Sevilla និង Valencia សុទ្ធតែបង្ហាញថាពួកគេក៏មិនខ្លាចដែរក្នុងការចាយលុយ នៅពេលឱកាសត្រឹមត្រូវមួយ។
បើយោងតាមរបាយការណ៍របស់ GOAL ដែលបានចុះផ្សាយពីការផ្ទេរកីឡាកររបស់ Barcelona ដែលបានសម្រេចការផ្ទេរសម្រាប់រដូវកាល 2023-2024 ។
កីឡាករចំណូលថ្មីមានម្នាក់គឺ កីឡាករ Mikayil Faye ទិញមកពីក្លឹប NK Kustosija Zagreb ក្នុងតម្លៃ 5 លានអឺរ៉ូ ។
កីឡាករដែលចាកចេញមានចំនួន ៤នាក់ ក្នុងនោះរួមមាន កីឡាករ Sergio Busquets , Jordi Alba ,Francisco Trincao និងកីឡាករ Antoine Griezmann ។
ហើយនឹងកីឡាករដែលត្រលប់មកពីការខ្ចីជើងវិញមានចំនួន ៦ នាក់ ក្នុងនោះរួមមាន Clement Lenglet , Nico Gonzalez, Alex Collado, Samuel Umtiti, Sergino Dest និងកីឡាករ Abde Ezzalzouli៕