Man Utd និយាយយ៉ាងនេះ សម្រាប់ការទាមទារតម្លៃផ្ទេរ Mason Mount របស់ក្លឹប Chelsea

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United នឹងដាក់សំណើរជាថ្មីម្តងទៀតសម្រាប់ការផ្ទេរ Mason Mount។ លក្ខខណ្ឌផ្ទាល់ខ្លួនបានព្រមព្រៀងគ្នា ១០០% ហើយបានបោះត្រារួចផងដែរ។

គួរបញ្ជាក់ Mount មិនមានផែនការក្នុងការចុះហត្ថលេខាទៅលើកុងត្រាថ្មិជាមួយនឹងក្លឹប Chelsea នោះទេ។ ខណៈ Man Utd ចង់បានដំណោះស្រាយយ៉ាងលឿន ហើយពួកគេក៏មិនដាក់សំណើរក្នុងតម្លៃខ្ពស់តាមការទាមទារផងដែរ។ ខាងក្លឹប Chelsea ចងបានតម្លៃប្រមាណ ៦០-៦៥លានផោន សម្រាប់ការផ្ទេរមួយនេះ៕