ការផ្លាស់ប្តូររបស់ Chelsea ពីយុគសម័យលោក Roman Abramovich មកដល់សម័យលោក Todd Boehly មិនមានភាពល្អប្រសើរនោះទេ ។
កាលពីរដូវកាលមុន ក្លឹបបានចំណាយប្រាក់យ៉ាងច្រើនលើកីឡាករចំណូលថ្មី ប៉ុន្តែការមកដល់ក្រោមការដឹកនាំរបស់លោក Todd Boehly មិនទាន់បង្ហាញផ្លែផ្កាសម្រាប់ Chelsea នៅឡើយទេ។ ចំណែកលោក Mauricio Pochettino បានទទួលតួនាទីក្នុងការកសាងក្រុម អោយមានភាពល្អប្រសើរឡើងវិញ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនត្រូវបានគេរំពឹងថានឹងនាំយកកីឡាករមួយចំនួនបន្ថែមទៀតទៅកាន់កីឡដ្ឋាន Stamford Bridge ។
កិច្ចការដំបូងរបស់ Pochettino គឺត្រូវលក់កីឡាករមួយចំនួនជាមុនសិន ហើយខណះពេលនេះដែរ Chelsea កំពុងធ្វើការសម្រេចចិត្ត ថាកីឡាករណានឹងត្រូវចាកចេញ ហើយកីឡាករណាដែលនាំយកមកចូលរួមក្នុងរដូវក្ដៅនេះ។
បើយោងតាមរបាយការណ៍របស់ GOAL ដែលបានចុះផ្សាយពីការផ្ទេរកីឡាកររបស់ Chelsea ដែលបានសម្រេចការផ្ទេរសម្រាប់រដូវកាល 2023-2024 ។
កីឡាករចំណូលថ្មីមានម្នាក់គឺ កីឡាករ Christopher Nkunku ទិញមកពីក្លឹប RB Leipzig ក្នុងតម្លៃ ៦០ លានផោន ។
កីឡាករដែលចាកចេញមានចំនួន ៤នាក់ ក្នុងនោះរួមមាន កីឡាករ Joao Felix , Denis Zakaria ,Tiemoue Bakayoko នឹងកីឡាករ N’Golo Kante ។
ហើយនឹងកីឡាករដែលត្រលប់មកពីការខ្ចីជើងវិញមានចំនួន ៧ នាក់ ក្នុងនោះរួមមាន Levi Colwill , Romelu Lukaku, Malo Gusto, Callum Hudson-Odoi, Ethan Ampadu, Andrey Santos និងកីឡាករ Malang Sarr៕