ច្បាស់​ហើយ​! កីឡាករ​ម្នាក់​របស់ Chelsea បាន​ព្រមព្រៀង​ជាមួយ​ក្លឹ​ប​នៅ អា​រ៉ា​ប៊ី​សា​អូឌីត

0

Hakim Ziyech កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ Al Nassr លើ​កិច្ចសន្យា​រយៈពេល 3 ឆ្នាំ​កាលពីដើម​ស​ប្តា​ហ៍​នេះ​។ ហើយ​ឥឡូវនេះ Chelsea ក៏​បាន​ព្រមព្រៀង​ជាមួយ​ក្រុម Al Nassr ជុំវិញ​ការ​ផ្លាស់​ប្តូរ​នេះ​ដែរ​។

របាយការណ៍​របស់​លោក Fabrizio Romano មិន​បាន​និយាយ​ថា តើ​កិច្ចព្រមព្រៀង​នេះ​មាន​តម្លៃ​ផ្ទេរ​ប៉ុន្មាន​នោះ​ទេ ។ ប៉ុន្តែ​របាយការណ៍​ពី​មុន​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​ទទួល​បាន​ប្រាក់​លើស​ពី 50 លាន​ផោន ។

កីឡាករ​សញ្ជាតិ​ម៉ា​រ៉ុ​ក​រូប​នេះ ក៏​បាន​ផ្សារ​ភ្ជាប់​ក្នុង​ការ​ចាក​ចេញពី Chelsea កាលពី​ខែមករា​សម្រាប់​ការ​ផ្លាស់​ទៅ​កាន់ PSG ។ កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ​បាន​បង្ហាញខ្លួន 107 ប្រកួត ស៊ុត​បាន 14 គ្រាប់ ជួយ​ក្រុម​អោយ​ឈ្នះ​ពានរង្វាន់ Champions League 1 ដង ក្នុង​ការ​ប្រកប​អាជីព​រយៈពេល 3 ឆ្នាំ​ក្នុង​ទឹកដី Stamford Bridge៕