មក​ដឹង​ថា​ក្លឹ​ប RB Leipzig ទិញ​នឹង​លក់​កីឡាករ​ណាខ្លះ?

0

ក្នុង​កំ​ឡូង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បាល់ទាត់ គឺជា​ពេល​ដ៏​គួរ​ឱ្យ​រំភើប​សម្រាប់​ក្លឹ​ប​នឹង​អ្នកគាំទ្រ ដោយ​ក្តី​សង្ឃឹម​ដែល​អាច​ធ្វើការ​ចុះហត្ថលេខា​ថ្មី​នឹង​មក​ដល់​ក្លឹ​ប​របស់​ពួក​គេ​។ ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ គឺជា​ឱកាស​មួយ​សម្រាប់​ក្លឹ​ប​ក្នុង​ការ​ចាប់ផ្តើម​ឡើង​វិញ បង្កើត​អ្វី​ថ្មី និង​ទិញ​ឬ​លក់​លើ​កីឡាករ​របស់​ពួក​គេ​។

បើ​យោង​តាម​របាយការណ៍​របស់ GOAL ដែល​បាន​ចុះ​ផ្សាយ​ពី​ការ​ផ្ទេរ​កីឡាករ​របស់​លី​គ​កំពូល​អា​ល្លឺ​ម៉​ង Bundesliga ដែល​បាន​សម្រេចការ​ផ្ទេរ​សម្រាប់​រដូវ​កាល 2023-2024 ។

សម្រាប់​ក្លឹ​ប RB Leipzig នាំ​យក​បាន​កីឡាករ​ចំនួន ១២ នាក់ រួម​មាន​កីឡាករ Benjamin Sesko, Nicolas Seiwald ,Leopold Zingerle ,Hugo Novoa ,Ilaix Moriba ,Tom Krauss ,Alexander Sorloth ,Angelino ,Fabrice Hartmann ,Mehmet Ibrahimi ,Dennis Borkowski នឹង Frederik Jakel ។
ហើយ​កីឡាករ​ដែល​ចាកចេញ​ចំនួន ៥ នាក់​រួម​មាន​កីឡាករ Konrad Laimer , Josep Martinez , Orjan Nyland , Abdou Diallo , Sanoussy Ba ៕