ក្នុងកំឡូងពេលបើកទីផ្សារដោះដូរកីឡាករបាល់ទាត់គឺជាពេលដ៏គួរឱ្យរំភើបសម្រាប់ក្លឹបនឹងអ្នកគាំទ្រដោយក្តីសង្ឃឹមដែលអាចធ្វើការចុះហត្ថលេខាថ្មីនឹងមកដល់ក្លឹបរបស់ពួកគេ។ ទីផ្សារដោះដូរកីឡាកររដូវក្តៅគឺជាឱកាសមួយសម្រាប់ក្លឹបក្នុងការចាប់ផ្តើមឡើងវិញ បង្កើតអ្វីថ្មី និងទិញឬលក់លើកីឡាកររបស់ពួកគេ។
បើយោងតាមរបាយការណ៍របស់ GOAL ដែលបានចុះផ្សាយពីការផ្ទេរកីឡាកររបស់លីគកំពូលអាល្លឺម៉ង Bundesliga បានបញ្ចប់ការផ្ទេរជាផ្លូវការសម្រាប់រដូវកាល 2023-2024 ។
សម្រាប់ក្លឹប Borussia Dortmund បានចុះហត្ថលេខាកីឡាករថ្មីចំនួនម្នាក់គឺ កីឡាករ Ramy Bensebaini ។ ហើយកីឡាករដែលចាកចេញចំនួន ៧ នាក់ រួមមានកីឡាករ Felix Passlack , Mahmoud Dahoud , Raphael Guerreiro , Luca Unbehaun , Anthony Modeste , Jude Bellingham , Ansgar Knauff ៕