ក្នុងកំឡូងពេលបើកទីផ្សារដោះដូរកីឡាករបាល់ទាត់គឺជាពេលដ៏គួរឱ្យរំភើបសម្រាប់ក្លឹបនឹងអ្នកគាំទ្រដោយក្តីសង្ឃឹមដែលអាចធ្វើការចុះហត្ថលេខាថ្មីនឹងមកដល់ក្លឹបរបស់ពួកគេ។ ទីផ្សារដោះដូរកីឡាកររដូវក្តៅគឺជាឱកាសមួយសម្រាប់ក្លឹបក្នុងការចាប់ផ្តើមឡើងវិញ បង្កើតអ្វីថ្មី និងទិញឬលក់លើកីឡាកររបស់ពួកគេ។
បើយោងតាមរបាយការណ៍របស់ GOAL ដែលបានចុះផ្សាយពីការផ្ទេរកីឡាកររបស់លីគកំពូលអាល្លឺម៉ង Bundesliga បានបញ្ចប់ការផ្ទេរជាផ្លូវការសម្រាប់រដូវកាល 2023-2024 ។
សម្រាប់ក្លឹប Bayer Leverkusen បានចុះហត្ថលេខាកីឡាករថ្មីចំនួន ៤ នាក់ រួមមានកីឡាករ Arthur ,Alex Grimaldo ,Paulinho នឹងកីឡាករGustavo Puerta។ ហើយកីឡាករដែលចាកចេញចំនួន ៦ នាក់ រួមមានកីឡាករ Daley Sinkgraven , Karim Bellarabi ,Ayman Azhil ,Andrey Lunev, Lennart Grill
,Callum Hudson-Odoi ៕