ក្នុងកំឡុងពេលបើកទីផ្សារដោះដូរកីឡាករបាល់ទាត់ គឺជាពេលដ៏គួរឱ្យរំភើបសម្រាប់ក្លឹបនឹងអ្នកគាំទ្រ ដោយក្តីសង្ឃឹមដែលអាចធ្វើការចុះហត្ថលេខាកីឡាករថ្មីនឹងមកដល់ក្លឹបរបស់ពួកគេ។ ទីផ្សារដោះដូរកីឡាកររដូវក្តៅគឺជាឱកាសមួយសម្រាប់ក្លឹបក្នុងការចាប់ផ្តើមឡើងវិញ បង្កើតអ្វីថ្មី និងទិញឬលក់លើកីឡាកររបស់ពួកគេ។
បើយោងតាមរបាយការណ៍របស់ GOAL ដែលបានចុះផ្សាយពីការផ្ទេរកីឡាកររបស់លីគកំពូលអាល្លឺម៉ង Bundesliga បានបញ្ចប់ការផ្ទេរជាផ្លូវការសម្រាប់រដូវកាល 2023-2024 ។
សម្រាប់ក្លឹប Bayern Munich បានចុះហត្ថលេខាកីឡាករថ្មីចំនួន ៥ នាក់ រួមមានកីឡាករ Konrad Laimer , Alexander Nubel , Malik Tilman , Gabriel Vidovic ,Marcel Sabitzer ។ ហើយកីឡាករដែលចាកចេញចំនួន ២ នាក់ រួមមានកីឡាករ Joao Cancelo ,Bright Arrey-Mbi ៕