អនាគតរបស់ Neymar Jr នៅតែមិនមានភាពច្បាស់លាស់ ខណៈដែលកីឡាករប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការចាកចេញពី Paris Saint-Germain ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កីឡាករវ័យ 31 ឆ្នាំរូបនេះត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយទាក់ទងក្នុងការផ្លាស់ទៅកាន់ Premier League និង Saudi Pro League ។
អ្នកសារព័ត៌មានលោក Ferran Correas របស់ SPORT បានកត់សម្គាល់ថាកីឡាករប្រេស៊ីលបានទទូចចង់វិលត្រលប់ទៅ FC Barcelona វិញ។
ចំពោះរឿងនេះ អ្នកចាត់ការ Xavi Hernandez បានបំភ្លឺថាកីឡាករ Neymar មិនស្ថិតនៅក្នុងបញ្ជីផ្ទេរកីឡាកររបស់គាត់ទេ ប៉ុន្តែប្រសិនបើគាត់ចង់ត្រលប់មកវិញ យើងត្រូវមានការពិចារណាសិន បើមានលក្ខខណ្ឌណាមួយដែលផ្ដល់ទំនុកចិត្តសម្រាប់ពួកយើងបាន យើងយកគាត់មកវិញ។
ឧបសគ្គមួយទៀតនោះគឺ កីឡាករប្រេស៊ីលគឺជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅអឺរ៉ុប ហើយការត្រលប់មក Barcelona វិញគឺគាត់ព្រមទទួលយកប្រាក់ឈ្នួលក្នុងកម្រិតទាប ដើម្បីឱ្យសមជាមួយនឹងបរិមាណប្រាក់ខែ និងច្បាប់ Financial Fair Play នៃ La Liga ។
តាមអ្វីដែលយើងឃើញភាគីខាង Bacar ទំនងជាមិនអាចបង់ថ្លៃផ្ទេរសម្រាប់គាត់បានទេ ដូច្នេះកីឡាករប្រេស៊ីលនឹងត្រូវមកចូលរួមក្នុងលក្ខខណ្ឌខ្ចីជើង ហើយនេះក៏ជាជម្រើសមួយសម្រាប់ PSG ដែលអាចដកកីឡាកររូបនេះចេញ៕