Joao Cancelo បញ្ជាក់​ច្បាស់​ៗ​ថា មិន​ចូលរួម​ជាមួយ Barcelona ទេ ក្លឹ​ប​ដែល​ចង់​ចូលរួម​នោះ​គឺ​…!

0

យោង​តាម​សារព័ត៌មាន​អា​ឡឺ​ម៉​ង់ 90min បានអោយ​ដឹង​ថា កីឡាករ Joao Cancelo ខ្ចី​ជើង​របស់ Manchester City ចង់​ចូលរួម​ជាមួយ Real Madrid ជា​ជាង Barcelona ។ ខ្សែការពារ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាក​ចេញពី​ក្លឹ​ប​មេឃ​ខៀវ បន្ទាប់​ពី​ត្រលប់​មក​ពី​ការ​ខ្ចី​ជើង​របស់​គាត់​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់​។

ហើយ Barcelona កំពុង​ប្រជែង​គ្នា ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ​រូប​នេះ​នៅ​រដូវក្តៅ​។ ប៉ុន្តែ​របាយការណ៍​បាន​បង្ហាញ​ថា Cancelo នឹង​សម្លឹង​ក្នុង​ការ​ទៅ​ចូលរួម​ជាមួយ Los Blancos ដោយ​គាត់​គិត​ថា​ក្នុង​ការ​ផ្លាស់​ទៅ​កាន់ Real Madrid អាច​ល្អ​ឥត​ខ្ចោះ​សម្រាប់​អនាគត់​របស់​គាត់​៕