យោងតាមសារព័ត៌មាន Mundo Deportivo បានអោយដឹងថា លោក Carlo Ancelotti ត្រូវបានកំណត់ឱ្យធ្វើជាគ្រូបង្វឹកបន្ទាប់របស់ក្រុមជម្រើសជាតិប្រេស៊ីល ជាមួយនឹងកិច្ចព្រមព្រៀងដែលរំពឹងថានឹងប្រកាសនៅចុងខែនេះ។
ចាប់តាំងពីគ្រូបង្វឹក Tite លាឈប់ពីតំណែងជាគ្រូបង្វឹកប្រេស៊ីល បន្ទាប់ពីចាញ់ក្នុងការប្រកួត World Cup នៅប្រទេសកាតា។ ពាក្យចចាមអារ៉ាមអំពីការតែងតាំងដ៏មានសក្តានុពលរបស់លោក Ancelotti បានចាប់ផ្តើមកើតមាន។ ហើយពេលនេះប្រធាន CBF លោក Ednaldo Rodrigues ថែមទាំងបាននិយាយជាសាធារណៈថាគ្រូបង្វឹក Real Madrid បច្ចុប្បន្នគឺជា “ផែនការ A” របស់គាត់។
របាយការណ៍នេះបន្ថែមថា សហព័ន្ធបាល់ទាត់ប្រេស៊ីលមានទំនុកចិត្ត ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយលោក Ancelotti ដែលនឹងចូលកាន់តំណែងអោយក្រុមម្ចាស់ជើងឯកពិភពលោកប្រាំសម័យ៕