Man Utd ត្រៀម​កញ្ចប់​លុយ បូក​ជាមួយ​កីឡាករ​ម្នាក់ ដើម្បី​ប្ដូរ​យក​ខ្សែប្រយុទ្ធ​របស់ Atalanta

0

យោង​តាម The Express បានឱ្យ​ដឹង​ថា Manchester United កំពុង​តែ​ស្វែងរក​ការ​ផ្តល់​ជូន​កីឡាករ Amad Diallo អោយទៅ Atalanta ជា​ថ្នូរ​នឹង Rasmus Hojlund ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូប​នេះ​បាន​ស្ថិត​ក្នុង​បញ្ជី​របស់​បិសាច​ក្រហម ហើយ Ten Hag បាន​ប្រើប្រាស់ Diallo ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​វ័យក្មេង​នេះ​។

Diallo មាន​រដូវ​កាល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ Sunderland ហើយ​អាច​វិល​ត្រឡប់​ទៅ​កាន់​អតីត​ក្លឹ​ប​របស់​គាត់​វិញ ជាមួយ​ទឹកប្រាក់​តម្លៃ 86 លាន​ផោន​ដែល​ក្លឹ​ប​បិសាច​ក្រហម​ផ្ដល់​ជូន Atalanta ដើម្បី​ដោះ​ដូរ​ជាមួយនឹង Hojlund ៕