West Ham ចង់បានកីឡាករ Fulham ម្នាក់នេះមកជំនួសកន្លែង Declan Rice

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប West Ham បានត្រៀមនឹងដាក់សំណើរដំបូងរបស់ពួកគេសម្រាប់កីឡាករ Joao Palhinha។ វាមិនមែនជាការងារក្នុងការផ្ទេរយករូបគាត់ពីក្លឹប Fulham នោះទេ ប៉ុន្តែគាត់ជាកីឡាករម្នាក់ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករមកជំនូសកន្លែងរបស់ Declan Rice។

ក្នុងនោះកីឡាករ Edson Alvarez ក៏ស្ថិតនៅក្នុងបញ្ជីនោះទេ ប៉ុន្តែក្លឹប Borussia Dortmund បានជម្រុញអោយមានការព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួន មុននឹងដាក់សំណើរទៅក្លឹប៕