Chelsea ហ៊ានអោយលុយ និងថែមកីឡាករ Conor Gallagher ម្នាក់ទៀត ដើម្បីប្តូរយកកីឡាករ….!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Chelsea រីករាយក្នុងការដាក់បញ្ចូលកីឡាករ Conor Gallagher ទៅក្នុងកញ្ចប់ដោះដូរជាមួយនឹងកីឡាករ Moises Caicedo ដោយមានន័យថាអោយប្រាក់ហើយថែមកីឡាករម្នាក់ទៀត។

គួរបញ្ជាក់ថាក្លឹបតោខៀវកំពុងនាំមុខគេក្នុងការចុះហត្ថលេខាយកខ្សែបម្រើរូបនេះ បន្ទាប់ពីក្លឹប Arsenal បានបញ្ឈប់ការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Moises Caicedo ។ ក្នុងនោះក្លឹប Brighton ត្រូវកាលប្រាក់ប្រមាណ ១០០លានផោនសម្រាប់ការផ្ទេរមួយនេះ៕