Real Madrid អាច​នឹង​ត្រូវ​ចំណាយ​យ៉ាងច្រើន សម្រាប់​កីឡាករ​របស់ Eintracht Frankfurt

0

យោង​តាម The Athletic បានអោយ​ដឹង​ថា Eintracht Frankfurt បាន​ទាមទារ​តម្លៃ 100 លាន​អឺ​រ៉ូ​សម្រាប់​ខ្សែប្រយុទ្ធ Randal Kolo Muani ដែល​ជា​គោលដៅ​របស់​ក្រុម Real Madrid នៅ​រដូវក្តៅ​នេះ​។

Kolo Muani គឺជា​កីឡាករ​ម្នាក់​ដែល​គួរ​អោយ​ចាប់អារម្មណ៍​បំផុត​របស់ Eintracht Frankfurt កាលពី​រដូវ​កាល​មុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន 23 គ្រាប់ និង​បញ្ជូន​បាល់​អោយ​មិត្ត​រួម​ក្រុម 17 ដង​កាលពី​រដូវ​កាល​មុន​។

ជា​លទ្ធផល ក្រៅពី​ក្លឹ​ប Real Madrid ក៏​មាន​ក្លឹ​ប​ផ្សេង​ទៀត​ដូច​ជា Bayern Munich និង Manchester United កំពុង​តាមដាន​ពី​ស្ថានភាព​របស់​គាត់​៕