ក្លឹ​ប​ធំ​២ នៅ EPL ប្រជែង​គ្នា​ចង់បាន​កីឡាករ​របស់ Southampton

0

Liverpool និង Chelsea ប្រជែង​គ្នា​ដើម្បី​ចុះហត្ថលេខា Romeo Lavia ទោះបីជា Southampton ត្រូវ​បាន​កាត់​ចោល​ក៏​ដោយ ប៉ុន្តែ​កីឡាករ​រូប​នេះ គឺជា​កីឡាករ​ដែល​ពោ​ពេញ​ដោយ​សមត្ថភាព ។

ជា​ការ​ពិត​ណាស់ កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​ទទួល​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​កាលពី​រដូវ​កាល​មុន ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា Liverpool បាន​ផ្ដល់​អោយ​ក្នុង​តម្លៃ​ប្រមាណ ៤០​លាន​ផោន​។

បើ​យោង​តាម The Sun បានឱ្យ​ដឹង​ថា Liverpool និង Chelsea ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្ដល់​កុងត្រា​ជូន​កីឡាករ​វ័យ ១៩​ឆ្នាំ​រូប​នេះ​៕