បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United ក៏បានបញ្ជាក់ដែរថា Mason Greenwood រួមបញ្ចូលក្នុងបញ្ជីរក្សាទុក។
ក្នុងនោះមិនទាន់មានលទ្ធផលណាមួយលើការស៊ើបអង្កេតផ្ទៃក្នុងរបស់ Man United នៅឡើយទេ។ ដោយគាត់ស្ថិតនៅក្រោមកិច្ចសន្យា ហើយក៏ស្ថិតនៅក្នុងបញ្ជីកីឡាកររបស់ក្លឹបដដែរ។ ប៉ុន្តែការសម្រេចចិត្តអំពីគាត់នឹងធ្វើឡើងនៅពេលខាងមុខ៕