បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានបញ្ជាក់ថាកីឡាករ Phil Jones និង Ael Tuanzebe នឹងត្រូវចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។
ក្នុងនោះក្លឹបក៏បានបញ្ជាក់ថាទៀតថា “ការពិភាក្សានៅតែបន្តចំពោះកុងត្រារបស់អ្នកចាំទី David de Gea”។
ដោយឡែកកីឡាករ Tom Heaton, Nathan Bishop, Ethan Laird និង Rhys Bennett បន្តកុងត្រាថ្មីដល់ឆ្នាំ២០២៤៕