នាយកក្លឹប Inter ត្រលប់ទៅអ៊ីតាលីវិញទាំងមុខស្ងួត ក្រោយជួបពិភាក្សាជាមួយខាង Chelsea រួច

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Piero Ausilio នាយកក្លឹប Inter បានត្រលប់ទៅកាន់ប្រទេសអ៊ីតាលីវិញហើយក្រោយបញ្ចប់ការប្រជុំជាមួយនឹងខាង Chelsea កាលពីម្សិលមិញ។ មិនមានការយល់ព្រមណាមួយនោះទេ ទៅលើការសុំខ្ចីជើងកីឡាករ Lukaku និង Koulibaly។

ក្នុងនោះការចរចានឹងធ្វើបន្តទៀតនៅសប្តាហ៍ក្រោយ ខណៈកីឡាករទាំង ២ គឺជាគោលដៅសំខាន់របស់ក្លឹប Inter នៅរដូវក្តៅនេះ៕