បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា កីឡាករ Kai Havertz បានផ្តល់ភ្លើងខៀវទៅកាន់ក្លឹប Arsenal ទៅលើការដាក់សំណើរផ្ទេរ។
ក្នុងនោះមិនមានបញ្ហាទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួននោះទេ។ ដោយឡែក Arsenal និង Chelsea កំពុងពិភាក្សាគ្នា ដោយក្លឹប Arsenal មិនចង់ចំណាយតម្លៃ ៧៥លានផោននោះទេ ប៉ុន្តែក្លឹប Chelsea នឹងធ្វើការបត់បែនតាមបន្តទៀត។ ក្នុងនោះ Bayern ក៏ត្រូវបញ្ជាក់ថាចាប់អារម្មណ៍ផងដែរ ប៉ុន្តែនៅរក្សាការស្ងប់ស្ងាត់។ ចំណែក Real គឺបានដកខ្លួនចេញទាំងស្រុកតែម្តង៕