Chelsea បាន​ផ្ដល់​លក្ខខណ្ឌ​មួយ​នេះ​សម្រាប់​កីឡាករ Juventus ប៉ុន្តែ​ត្រូវ​ក្លឹ​ប​បដិសេធ

0

យោង​តាម La Gazzetta dello Sport បានអោយ​ដឹង​ថា​អ្នកតំណាង Chelsea និង​អ្នកគ្រប់គ្រង​ទូទៅ​របស់ Juventus លោក Giovanni Manna បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​មួយ​សម្រាប់​ខ្សែប្រយុទ្ធ Dusan Vlahovic​។

ក្លឹ​ប​តោ​ខៀវ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់បាន​តម្លៃ​ទាប​មួយ​ជាមួយ​ការ​ដោះ​ដូរ​ជាមួយ​កីឡាករ Romelu Lukaku និង Ruben Loftus-Cheek​។

ទោះជា​យ៉ាងណា​ក៏​ដោយ Juventus មិន​ចង់បាន​កីឡាករ​មក​ពី Chelsea ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ ហើយ​ចង់​លក់​កីឡាករ​រូប​នេះ​ក្នុង​តម្លៃ 80 លាន​អឺ​រ៉ូ​៕