មក​ដឹង​ពី​កីឡាករ​ខ្សែបម្រើ​ដែល Mikel Arteta ត្រូវ​ដោះ​ដូរ

0

យោង​តាម​កាសែត The Times បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ជា​ថ្មី​លើ Moises Caicedo របស់ Brighton ។

មួយវិញទៀត​លោក Mikel Arteta ក៏​ចង់​ផ្លាស់​ប្តូរ​សម្រាប់​ខ្សែបម្រើ​នៅ​រដូវក្តៅ​នេះ ខណៈ​ពេល​នេះ​ដែរ ក្រុម​កាំភ្លើង​ធំ​កាន់តែ​ខិត​ជិត​ដល់​ការ​ចុះ​ហត្ថា​លេខា​ជាមួយ Declan Rice​។

ទោះជា​យ៉ាងណា​ក៏​ដោយ Arsenal ចង់អោយ​ក្លឹ​ប​មាន​តុល្យភាព​ហិរញ្ញវត្ថុ ហេតុ​ដូច្នេះ​ពួក​គេ​គ្រោង​នឹង​លក់​កីឡាករ​មួយ​ចំនួន​ដូច​ជា Granit Xhaka ក្នុង​ការ​ផ្លាស់​ទៅ​កាន់ Bayer Leverkusen ក្នុង​តម្លៃ 15 លាន​ផោន​។

កាសែត The Times បាន​រាយការណ៍​ថា Thomas Partey ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ការ​ផ្ទេរ​ចេញ​ផង​ដែរ ហើយ​មាន​ក្លឹ​ប​នៅ Serie A ចំនួន​ពីរ​កំពុង​តាមដាន​ស្ថានភាព​របស់​កីឡាករ​វ័យ ៣០​ឆ្នាំ​រូប​នេះ​៕