យោងតាម Mundo Deportivo បានឱ្យដឹងថា Barcelona កំពុងជំរុញឱ្យ Ansu Fati ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ប៉ុន្តែចង់ភ្ជាប់លក្ខខណ្ឌទិញត្រឡប់មកវិញនៅក្នុងកិច្ចព្រមព្រៀងនៃការលក់គាត់។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ លេងបានតិចនៅ Barca ហើយ Xavi មិនអាចធានាថាគាត់ មានពេលលេងបានច្រើន សម្រាប់រដូវកាលខាងមុខនេះទេ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ ជឿជាក់ថាការលក់ Fati អាចទទួលបានតម្លៃដ៏ច្រើន ដើម្បីមកដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប ហើយគាត់អាចត្រឡប់មកវិញ ជួយឱ្យក្លឹបទទួលបានភាពអស្ចារ្យមកវិញ ប្រសិនបើចាំបាច់៕