បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Tottenhma និង Brentford បាននឹងពិភាក្សាទៅលើតម្លៃចុងក្រោយសម្រាប់អ្នកចាំទី David Raya ដែលនឹងទៅចូលរួមជាមួយនឹងក្លឹប Spurs។ ក្នុងនោះកីឡាករចង់ធ្វើការផ្ទេរមួយនេះ ហើយការពិភាក្សាកំពុងបន្ត។
គួរបញ្ជាក់ថា Raya នឹងមិនបន្តកុងត្រាជាមួយនឹងក្លឹប Brentford ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ ក្នុងនោះលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នាជាមួយនឹងក្លឹប Spurs ហើយ កាលពីថ្ងៃអាទិត្យ៕