បរទេស៖ នេះយើងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប RB Leipzig បាននិយាយជាច្រើនជាមួយនឹងក្លឹប Liverpool ទាក់ទងទៅលើការផ្ទេរយក Fabio Carvalho។ ការពិភាក្សាអាចនឹងបន្តធ្វើឡើងនៅសប្តាហ៍ក្រោយទៀត។
គួរបញ្ជាក់ថា Liverpool មិនចង់បាត់បង់កីឡាករខាងលើដោយការផ្ទេរជាអចិយន្ត្រៃនោះទេ ដោយពួកគេកំពុងសម្លឹងរកមើលដំណោះស្រាយ៕