បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Konrad Laimer បានធ្វើការចូលរួមជាមួយនឹងក្លឹប Bayern Munich ដោយទទួលបានកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៧។
ក្នុងនោះ Konrad Laimer បានបញ្ជាក់ថា “វាជាក្តីស្រម៉ៃបានក្លាយជាការសម្រាប់ខ្ញុំ។ FC Bayern គឺជាក្លឹបធំមួយនៅលើពិភពលោក។ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងអោយទៅក្លឹបមួយនេះ និងអ្នកគាំទ្រ”៕