យោងតាម Alfredo Pedulla បានអោយដឹងថាពេលនេះ Real Madrid បានផ្ដោតគោលដៅទាំងស្រុង លើការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Harry Kane របស់ Spurs បន្ទាប់ពីបាននាំយកមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Jude Bellingham។
អ្នកតំណាងក្លឹបទាំងពីរបានជួបប្រជុំគ្នានៅថ្ងៃនេះ ជុំវិញការផ្ទេរខ្សែប្រយុទ្ធ ដើម្បីដោះស្រាយលើតម្លៃផ្ទេរ។ ក្រុមមាន់ខ្នាយមាសបានចាប់ផ្តើមការចរចារ ហើយ Spurs បានកំណត់តម្លៃប្រមាណ 100 ទៅ 110 លានអឺរ៉ូសម្រាប់កីឡាកររូបនេះ៕