បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid មិនមានបំណងចង់បង់ប្រាក់ ៦០លានអឺរ៉ូ បូករួមនឹងតម្លៃបន្ថែមផ្សេងសម្រាប់ការផ្ទេរយក Kai Havertz នៅទេ។ គាត់គ្រាន់តែទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំក្លឹប និងលោក Carlo Ancelotti ប៉ុណ្ណោះ ប៉ុន្តែក្លឹបមិនមានផែនការក្នុងការចំណាយលុយទាំងនោះទេ។
គួរបញ្ជាក់ថាស្ថានភាពរបស់ Havertuz នឹងត្រូវលើកយកមកពិភាក្សានៅថ្ងៃបន្ទាប់ ខណៈក្លឹប Chelsea សង្ឃឹមថានឹងទទួលបានសំណើរផ្ទេរជាច្រើនពីក្លឹបផ្សេងទៀត៕