កាលពីប៉ុន្មានថ្ងៃមុនលោក Jorge Messi ដែលជាឪពុក និងជាតំណាងរបស់កីឡាករ Lionel Messi បានជូនដំណឹងដល់ប្រធានក្លឹបលោក Joan Laporta អំពីការសម្រេចចិត្តរបស់កីឡាករក្នុងការចូលរួមជាមួយក្លឹប Inter Miami។
ប្រធានក្លឹបលោក Laporta បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «ខ្ញុំយល់ព្រម និងគោរពការសម្រេចចិត្តរបស់ Messi ក្នុងការចង់ប្រកួតប្រជែងនៅក្នុងលីគកំពូលថ្មីមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងនៅតែគោរព នឹងស្រលាញ់អ្នក Leo»៕