បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាអ្នកចាំទី David de Gea បានត្រៀមខ្លួនរួចជាស្រេចក្នុងការបដិសេធសំណើរដ៏ច្រើនពី Saudi Pro League ដើម្បីបន្តនៅ Old Trafford ។
គួរបញ្ជាក់ថាកីឡាករវ័យ ៣២ឆ្នាំរូបនេះ បានយល់ព្រមលើលក្ខខណ្ឌបណ្ដោះអាសន្នរួចហើយលើកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំជាមួយបិសាចក្រហម ដោយគាត់បានទទួលយកការកាត់ប្រាក់ឈ្នួល និងមិនមានការធានាក្នុងការក្លាយជាជម្រើសដំបូង នៅរដូវកាលក្រោយក៏ដោយ៕