បរទេស៖ កីឡាករជម្រើសជាតិអង់គ្លេស ដែលគាត់អាចបន្តស្នាក់នៅកីឡដ្ឋានឡុងដ៏ បន្ទាប់ពីគាត់បានជួយអោយក្លឹបញញួរធំឈ្នះពាន Europa Conference League។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្លឹបលោក Sullivan បានបញ្ជាក់ថាគាត់អាចចាកចេញពីក្លឹបហើយ ដោយសារតែគាត់បានសម្រេចចិត្តរួចទៅហើយ។
លោក Sullivan បានប្រាប់ទៅកាន់ talkSPORT ថា “ពួកយើងបានសន្យាជាមួយគាត់ថាគាត់អាចចាកចេញ។ គាត់បានសម្រេចចិត្តចាកចេញហើយ។ អ្នកមិនអាចសុំបុរសដែលបានខំប្រឹងខ្លាំងចំពោះក្លឹបក្នុងរដូវកាលនេះទេ។ នៅពេលនេះ គឺយើងត្រូវតែរកអ្នកមកជំនួសគាត់។ អ្នកមិនអាចរក្សាទុកនៅកីឡាករដែលមិនចង់នៅទីនេះទេ”៕