អ្នកតំណាងក្លឹបនៅអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរទៅទីក្រុងឡុងដ៏ ដើម្បីធ្វើរឿងនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកតំណាងអោយក្លឹបអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៏ ដើម្បីធ្វើការដាក់សំណើរផ្ទេរផ្លូវការណ៍សម្រាប់កីឡាករ N’Golo Kante។

ក្នុងនោះប្រាក់ឈ្នួលអាចនឹងឈានដល់ ១០០លានអឺរ៉ូ ដោយរួមបញ្ចូលទាំងសិទ្ធិរូបភាព និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ក្លឹប Al Ittihad និងក្លឹប Al Nassr ជាអ្នកចាប់អារម្មណ៍ទៅលើរឿងផ្ទេរ។

គួរបញ្ជាក់ថា Kante តែងតែផ្តល់អោយនៅអទិភាពទៅលើកុងត្រាថ្មីជាមួយក្លឹប Chelsea ដែលវាបានព្រមព្រៀងតាំងពីខែមីនាមកម្ល៉េះ៕