គ្រូបង្វឹកថ្មីរបស់ Spurs ត្រៀមលក់ចេញកីឡាករចន្លោះពី ៧-៨នាក់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថា ក្លឹប Spurs អាចនឹងលក់ចេញនៅកីឡការជម្រើសដំបូងពី ៧-៨នាក់ ដោយក្នុងនោះមានទាំងប្រធានក្រុម Hugo Lloris ផងដែរនៅរដូវក្តៅនេះ បន្ទាប់​ពី​អ្នកចាត់ការសញ្ជាតិអូស្ត្រាលី​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំជាមួយនឹងក្លឹប។

ក្នុងនោះខ្សែប្រយុទ្ធ Harry Kane ក៏អាចនឹងត្រូវលក់ ខណៈពេលដែលអនាគតរបស់ Davinson Sanchez និង Ryan Sessegnon ក៏ស្ថិតនៅក្នុងបញ្ហាដូចគ្នា។ ក្នុងនោះកីឡាករខ្ចីជើងដូចជា Arnaut Danjuma និង Clement Lenglet អាចនឹងត្រូវវិលត្រលប់ទៅកាន់ក្លឹបដើមរបស់ខ្លួនវិញ។ ដោយឡែក Ben Davies និង Eric Dier ក៏ត្រូវបានបញ្ជាក់ថាអាចនឹងត្រូវលក់ចេញផងដែរ៕