នៅរដូវកាលដំបូងរបស់លោក Erik ten Hag ក្នុងការដឹកនាំបិសាចក្រហម បានជួយក្រុមអោយមានភាពល្អប្រសើរឡើងវិញ ហើយលោកនឹងត្រូវពង្រឹងបន្ថែមទៀត នៅគ្រប់តំបន់ទាំងអស់សម្រាប់រដូវក្តៅនេះ ដើម្បីក្លាយជាគូប្រជែងដណ្តើមពានរង្វាន់នៅរដូវកាលក្រោយ។
Manchester United បានផ្តល់ការគាំទ្រយ៉ាងច្រើនដល់លោក Erik ten Hag នៅក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅមុន។ ដូច្នេះសម្រាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅខាងមុខនេះ ក្លឹបបានផ្ដល់កញ្ចប់ប្រាក់មួយចំនួនធំក្នុងការនាំយកកីឡាករមកពង្រឹងក្រុមបន្ថែម។
ឥឡូវនេះសូមក្រឡេកមកមើលកីឡាករដែលក្រុម Manchester United បានទាក់ទង ហើយកីឡាករមួយចំនួន អាចនឹងផ្លាស់មកកាន់ Old Trafford ក្នុងរដូវក្ដៅនេះ ក្នុងនោះរួមមាន៖
១. កីឡាករ Neymar ជាកីឡាកររបស់ក្រុម PSG
២. កីឡាករ Harry Kane ជាកីឡាកររបស់ក្រុម Tottenham
៣. កីឡាករ Mason Mount ជាកីឡាកររបស់ក្រុម Chelsea
៤. កីឡាករ Declan Rice ជាកីឡាកររបស់ក្រុម West Ham
៥. កីឡាករ Victor Osimhen ជាកីឡាកររបស់ក្រុម Napoli
៦. កីឡាករ Goncalo Ramos ជាកីឡាកររបស់ក្រុម Benfica
៧. កីឡាករ Randal Kolo Muani ជាកីឡាកររបស់ក្រុម Eintracht Frankfurt
៨. កីឡាករ Rasmus Hojlund ជាកីឡាកររបស់ក្រុម Atalanta
៩. កីឡាករ Kim Min-jae ជាកីឡាកររបស់ក្រុម Napoli
១០. កីឡាករ Bart Verbruggen ជាកីឡាកររបស់ក្រុម Anderlecht៕