បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ahli និង Al Shabab បានធ្វើការបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Pierre Aubameyang ដើម្បីផ្ទេរទៅកាន់លីគអារ៉ាប៊ីសាអូឌីត។
ក្នុងនោះ Auba បានបដិសេធនៅសំណើររបស់ក្លឹប LAFC នៅលីគអាមេរិកកាលពីខែកុម្ភៈ ខណៈពេលដែលគាត់ចង់លេងនៅតំបន់អឺរ៉ុបបន្ត។ នៅពេលនេះ Auba ចង់ចាកចេញពីក្លឹប Chelsea នៅរដូវក្តៅនេះហើយ៕