ក្លឹបមួយនេះ ចាប់ទុក Kai Havertz ជាកីឡាករគោលដៅត្រូវតែផ្ទេរយក

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប Real Madrid ទទូចចង់បាន Kai Havertz ខណៈមិនមានបញ្ហាអ្វីទៅលើលក្ខខណ្ឌផ្ទាល់ខ្លួននោះទេ ដោយសារតែកីឡាករចង់ចាកចេញផងដែរ។

តាមរបាយការណ៍កាលពី ២ថ្ងៃមុនបានអោយដឹងថាក្លឹប Chelsea ក៏ចង់លក់ Havertz ផងដែរ។ នៅពេលនេះខាងក្លឹបកំពុងរង់ចាំមើលថាមានក្លឹបណាខ្លះនឹងចូលរួមប្រជែង។ ក្នុងនោះ Real Madrid ចាប់ទុកកីឡាកររូបនេះជាអទិភាពរបស់ក្លឹប៕