បរទេស៖ ក្លឹប PSG កំពុងធ្វើការពិភាក្សាក្នុងការជ្រើសរើសយក Nagelsmann ជាគ្រូបង្វឹកថ្មីរបស់ក្លឹប ខណៈពេលក្លឹបរៀបចំផែនការក្នុងការរកអ្នកមកជំនួសកន្លែងរបស់លោក Christophe Galtier ។ ហើយភាគីទាំង ២ ក៏បានធ្វើការពិភាក្សាគ្នារួចរាល់ហើយ។ បើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថា Nagelsmann ជាបេក្ខភាពដែលនាំមុខគេ ហើយ Thierry Henry ក៏នឹងក្លាយជាជំនួយការរបស់គាត់ផងដែរ។
គួរបញ្ជាក់ថាក្លឹប PSG បានបង្ហាការខកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោក Galtier ក្រោយក្លឹបបានធ្លាក់ក្នុងវគ្គ ១៦ក្រុម ក្នុងពានរង្វាន់ Champions League ក្រោមទ្វៃជើងរបស់ក្លឹប Bayern ដែលនាំដោយលោក Nagelsmann ។ ឥឡូវនេះក្លឹបត្រូវបានគេនិយាយថាកំពុងពិភាក្សាអំពីការតែងតាំង Nagelsmann ដែលអាចធ្វើទៅបាន ហើយ L’Equipe រាយការណ៍ថាការចរចាកំពុងដំណើរការយ៉ាងឆាប់រហ័ស៕