Man Utd នឹងថែមខ្សែការពាររូបនេះម្នាក់ទៀតទៅអោយ Chelsea ដើម្បីផ្ទេរយក Mason Mount

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាក្លឹប Manchester United អាចនឹងបន្ថែមខ្សែការពារ Harry Maguire ទៅកាន់ក្លឹប Chelsea ក្នុងសំណើរផ្ទេរយក Mason Mount មកកាន់ Manchester United។ ក្នុងនោះក្លឹបបិសាចក្រហមក៏កំពុងសម្លឹងក្នុងការចុះហត្ថលេខាយកខ្សែបម្រើសញ្ជាតិអង់គ្លេស ហើយក៏បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ។

ក្លឹបនៅអង់គ្លេសមួយនេះនឹងមិនទុកអោយការចុះហត្ថលេខាតក Mount មានឧបសគ្គនោះទេ ដោយពួកគេនឹងផ្តល់អោយនៅ Maguire ទៅកាន់ក្លឹបតោខៀវវិញ ខណៈពេលដែលខ្សែការពាររូបនេះនៅដល់កិច្ចសន្យាតែ១ឆ្នាំប៉ុណ្ណោះជាមួយនឹងក្លឹប United។ អតីតខ្សែការពារ Leicester City រូបនេះបានបាត់បង់ទំនុកចិត្តក្រោមការដឹកនាំរបស់លោក Erik ten Hag ស្របពេលដែលក្លឹបបានយក Varane និង Martinez មកផងនោះ។ Maguire អាចនឹងយល់ព្រមផ្ទេរទៅកាន់ Chelsea ដើម្បីធ្វើការកែប្រែនៅអាជិពរបស់គាត់៕