Man Utd ហ៊ានថែមកីឡាករម្នាក់បូកនឹងលុយ ដើម្បីប្តូរយក Declan Rice

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United កំពុងសម្លឹងរកមើលការផ្តល់សំណើរជាប្រាក់ បូកជាមួយនឹងកីឡាករទៅកាន់ក្លឹប West Ham ក្នុងការផ្ទេរយក Declan Rice មកកាន់ Old Trafford។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះអង់គ្លេសរូបនេះ ចង់លេងនៅក្នុងពានរង្វាន់ Champions League ស្របពេលដែលក្លឹប Arsenal និង Bayern Munich កំពុងប្រជែងចុះហត្ថលេខាយករូបគាត់។

ក្នុងនោះ Ten Hag ចង់បង្កើនការទាក់ទាញដោយធ្វើការថែម Scott McTominay ដើម្បីប្តូរយក Rice។ ប្រសិនបើក្រុម ញញួរធំ ឈ្នះ Conference League ក្លឹបអង់គ្លេសមួយនេះអាចទិញបានកីឡាករពីរបីនាក់ទៀតពីបិសាចក្រហម រួមជាមួយនឹងសាច់ប្រាក់មួយចំនួន៕