Inter កំពុង​ចាប់អារម្មណ៍​កីឡាករ​របស់ Chelsea

0

សារព័ត៌មាន The Evening Standard បាន​រាយការណ៍​ថា Inter កំពុង​សម្លឹង​មើល​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ Trevoh Chalobah របស់ Chelsea នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​ខាង​មុខ​។

Chalobah អាច​នឹង​បើកចំហរ​ចំពោះ​ការ​ផ្លាស់​ទៅ​កាន់​ក្លឹ​ប​យក្ស​អ៊ី​តា​លី ហើយ​របាយការណ៍​បាន​បង្ហាញ​ថា Inter នឹង​ត្រូវ​ចំណាយ​ប្រាក់ 25 លាន​ផោន​សម្រាប់​ការ​ចុះហត្ថលេខា​របស់​គាត់ ។

ខ្សែការពារ​សញ្ជាតិ​អង់គ្លេស កំពុង​រង់ចាំ​មើល​ថា តើ​គាត់​ជា​ផ្នែក​នៃ​ផែនការ​អនាគត​របស់ Pochettino នៅ Chelsea ឬ​អត់ មុន​ពេល​គាត់​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​៕