យោងតាមរបាយការណ៍របស់ Sky Sports បានអោយដឹងថាកីឡាករ Folarin Balogun កំពុងពិចារណាចាកចេញពី Arsenal បន្ទាប់ពីបានផ្លាស់ទៅ Middlesbrough ក្នុងរដូវកាល 2021–22 នឹង Reims ក្នុងរដូវកាល 2022–23 ក្នុងកិច្ចសន្យាខ្ចីជើង។
គាត់មានកិច្ចសន្យាជាមួយក្រុមកាំភ្លើងធំរហូតដល់ឆ្នាំ 2025 ប៉ុន្តែភ្នាក់ងាររបស់គាត់ នឹងជំរុញឱ្យមានការចាកចេញ ដោយសារបីរដូវកាលជាមួយ Arsenal គាត់បង្ហាញខ្លួនបានត្រឹមតែ ១០ ប្រកួតតែប៉ុណ្ណោះ។
គួររំលឹកផងដែរ កីឡាករវ័យ ២១ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីចំនួន ២០គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់រដូវកាលនេះ ហើយគាត់ទទួលបានចាប់អារម្មណ៍ពីក្លឹបបីក្នុងនោះរួមមាន RB Leipzig, Eintracht Frankfurt និង Monaco៕